Honda បញ្ជេញ Teaser Passport ជំនាន់ទី៤ សេរ៊ីឆ្នាំ២០២៦ ដែលត្រៀមចេញលក់នៅដើមឆ្នាំក្រោយ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានបញ្ជេញនូវ Teaser របស់រថយន្ត Honda Passport Trailsport ជំនាន់ទី៤ សេរ៊ីឆ្នាំ២០២៦ ហើយត្រៀមចេញលក់នៅដើមឆ្នាំក្រោយនេះ។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តថ្មីនេះគឺទទួលបានការរចនាផ្នែកខាងមុខថ្មីមានលក្ខណៈទាន់សម័យដោយមានបំពាក់ប៉ាណាមួយផ្ទាំងមានប្រអប់រន្ធផ្តេកចំនួន ៥ ជាមួយឡូហ្គូលអក្សរ Trailsport ពណ៌ទឹកក្រូចនៅក្នុងប្រអប់ខាងចុងអបជាមួយចង្កៀងមុខដ៏ស្លីមរាងអក្សរ C ទាំងសងខាង ព្រមទាំងទទួលបានកាងរន្ធខ្យល់រចនាថ្មីដែលមានឡូហ្គូលអក្សរ Passport ថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនឹងដំណើរការទៅលើម៉ាសុីនសុាំងចំណុះ ៣,៥ លីត្រ V6 ដែលដូចគ្នាទៅនឹងម៉ាសុីនរបស់រថយន្ត Honda Pilot និង Acura MDX អាចផលិតកម្លាំងបាន ២៨០ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០ វគ្គ ជាស្តង់ដារ។ លើសពីនេះទៅទៀត រថយន្តអាចនឹងទទួលបានជម្រើសម៉ាសុីនកូនកាត់ Hybrid ៤ សុីឡាំងថ្មីមួយទៀត ប៉ុន្តែមានតែរងចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់ប៉ុណ្ណោះ។

គួរបញ្ជាក់ផងថា រថយន្ត Honda Passport ជំនាន់ទី៣ ត្រូវបានចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០១៩ ហើយទទួលបានការអាប់ឌែតថ្មីក្នុងឆ្នាំ២០២២ ចំពោះកំណែ Trailsport វិញត្រូវបានដាក់ចេញនៅក្នុងឆ្នាំ២០២២ ហើយត្រូវបានអាប់ឌែតដាក់ឲមាននៅលើ Honda Passport ជំនាន់ទី៣ បច្ចុប្បន្ននេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម