Honda បើកទទួលការកក់ជាផ្លូវការនៅរថយន្ត Honda Elevate ឯតម្លៃតែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការបើកទទួលការកក់ជាផ្លូវការនៅរថយន្ត Honda Elevate ស៊េរីថ្មី ប្រភេទ Crossover ជាមួយតម្លៃលក់ចាប់ពី ១៤ ៥៣៦ ដុល្លារឡើងទៅ គ្រោងនឹងចេញលក់នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ក្នុងទីផ្សាររបស់ខ្លួន ។

រថយន្តនេះ មានបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំនៅក្រោមរបាក្រូម៉េនិងមានឡូហ្គោ Honda នៅចំកណ្តាល ជាប់សងខាងទៅនឹងចង្កៀងប្រភេទ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវតិ្ត ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រាងជាអក្សរ L ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង នៅលើតាឡូមានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១០,២៥ អ៉ីញ​ ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ sunroof អគ្គិសនីជាដើម ។ លើសពីនេះ ក៏បានមកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ពេញលេញ និង Honda Sensing Suite ផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ i-VTEC ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១២១ សេស និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងប្រអប់លេខអូតូ CVT ៧ វគ្គ ។ សម្រាប់ម៉ូដែលប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ Hybrid និងអគ្គិសនីសុទ្ធនឹងមាននាពេលខាងមុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម