Honda ចង់ក្លាយជាក្រុមហ៊ុនដំបូង ផលិតឡានបើកបរស្វ័យប្រវត្តិធំបំផុត

Honda កំពុងតែចង់ក្លាយខ្លួនទៅជាក្រុមហ៊ុនដំបូងគេបង្អស់លើពិភពលោក ដែលផលិតរថយន្តបើកបរស្វ័យប្រវត្តិកម្រិត៣ (Level 3) ធំបំផុត។ ស្ថិតនៅក្នុងកម្រិតនេះ រថយន្តនោះនឹងមានសមត្ថភាពអាចបើកបរដោយខ្លួនឯងបានដោយស្វ័យប្រវត្តិ នៅលើផ្លូវដែលមានចរាចរកកស្ទះ ហើយអនុញ្ញាតឲ្យអ្នកបើកបរសម្លឹងភ្នែកចេញពីផ្លូវដោយស្របច្បាប់។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលជប៉ុនក៏បានផ្តល់លិខិតបញ្ជាក់សុវត្ថិភាពដល់ក្រុមហ៊ុន Honda សម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់ខ្លួន ដែលហៅថា “Traffic Jam Pilot”។ រថយន្ត Honda ដំបូងបង្អស់ដែលនឹងបំពាក់ប្រព័ន្ធពិសេសនេះ គឺម៉ូដែល Legend ដែលនឹងបង្ហាញខ្លួនលើដងផ្លូវក្នុងប្រទេសជប៉ុន មុនដាច់ខែមិនា ឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន បានឲ្យដឹងថា “រថយន្តបើកបរដោយស្វ័យប្រវត្តិ ត្រូវគេរំពឹងថា នឹងដើរតួនាទីសំខាន់បំផុតមួយ ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរ”។

យ៉ាងណាក៏ដោយ ដើម្បីធ្វើឲ្យមុខងារដ៏សំខាន់នេះត្រូវតាមស្តង់ដារសុវត្ថិភាព ប្រព័ន្ធនោះត្រូវតែផ្តល់សញ្ញាដល់អ្នកបើកបរ ចំពោះការផ្ទេរការគ្រប់គ្រងរថយន្ត ហើយត្រូវតែបន្តបើកបរដោយស្វ័យប្រវត្តិ រហូតដល់អ្នកបើកបរបានគ្រប់គ្រងរថយន្តវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម