Honda ចេញឡានម៉ូដែលថ្មី ZR-V សម្រាប់ទីផ្សារចិន និងអឺរ៉ុប

ក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញឡាន SUV ខ្នាតតូចថ្មី សម្រាប់ទីផ្សារប្រទេសចិន មានឈ្មោះថា Honda ZR-V ដែលនឹងផលិតដោយក្រុមហ៊ុនក្នុងស្រុក Guangqi Honda។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រថយន្ត Honda ZR-V ថ្មី ការពិតគឺជារថយន្ត Honda HR-V ដែលមាន spec អាមេរិកប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Honda បានបញ្ជាក់ថា ខ្លួននឹងប្រើឈ្មោះ ZR-V នេះសម្រាប់ទីផ្សារអឺរ៉ុបដូចគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Honda ZR-V មានការឌីហ្សាញផ្នែកខាងក្រៅ ស្ទើរតែដូចទៅនឹងរថយន្ត HR-V អាមេរិក លើកលែងតែចំណុចមួយចំនួនតូចប៉ុណ្ណោះ។ វានឹងស្ថិតនៅចន្លោះរវាងម៉ូដែល HR-V អឺរ៉ុប និង CR-V។

ទោះបីជាយ៉ាងណាក៏ដោយ ZR-V មានភាពខុសប្លែកពី HR-V ដូចជា ដំបូល panoramic sunroof ដែលមានបន្ទះកញ្ចក់ភ្លោះ ព្រមទាំងការលេងក្រូមេនៅផ្នែកខងាក្រោយ និង បំពង់ស៊ីម៉ាំង ជាដើម។

យ៉ាងណាមិញ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញឲ្យដឹងលក្ខណៈពិសេសលម្អិតរបស់ ZR-V នៅឡើយទេ ប៉ុន្តែរថយន្ត SUV នេះ ត្រូវបានគេរំពឹងថា នឹងប្រើម៉ាស៊ីនស្រដៀងទៅនឹងរថយន្ត Honda Civic និង Honda Integra ពោលគឺម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤ស៊ីឡាំង សម្រាប់ទីផ្សារប្រទេសចិន ខណៈទីផ្សារអឺរ៉ុប នឹងមានតែជម្រើសម៉ាស៊ីន Hybrid e:HEV ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម