Honda នឹងដាក់បង្ហាញរថយន្តអគ្គិសនីសុទ្ធថ្មីចំនួន ២ម៉ូដែល នៅដើមឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធចំនួន ២ ម៉ូដែលស្ថិតនៅក្នុង 0 series នៅឯពិព័រណ៍រថយន្ត CES Show គ្រោងនឹងធ្វើឡើងក្នុងឆ្នាំ ២០២៥ នៅសហរដ្ឋអាមេរិក ។

តាមរូបភាព Teaser របស់គំរូរថយន្តទាំង ២ នេះ សម្រាប់នៅខាងឆ្វេងជាប្រភេទ sedan ស្រដៀងគំរូរថយន្ត Saloon EV Concept ដែលបានបង្ហាញកាលពីឆ្នាំមុន ដោយរក្សាការរចនាសំខាន់ៗដូចជា ចង្កៀងក្រោយ LED ដ៏ប្រណិត ឡូហ្គោអក្សរ Honda និងបំពង់ស៊ីមាំងភ្ជាប់ជាមួយភ្លើងបំភ្លឺផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់គំរូរថយន្តនៅខាងស្តាំ ជាប្រភេទ SUV ជាមួយការឌីស្សាញបែបប្រអប់ មានទំហំប្រហាក់ប្រហែលនឹង Hyundai Ioniq 9 និង Kia EV9 ដោយចង្កៀងក្រោយ LED ឌីស្សាញបែបជាអក្សរ U ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតទាក់ទងទៅនឹងគំរូរថយន្តអគ្គិសនីសុទ្ធទាំង ២ នេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែបញ្ជាក់ថា ក្រុមហ៊ុននឹងបង្ហាញគំរូរថយន្តដែលស្ថិតនៅក្រោម 0 series ចំនួនដល់ទៅ ៧ម៉ូដែលនៅត្រឹមឆ្នាំ ២០៣០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម