Honda នឹងបរិច្ចាកទឹកប្រាក់ប្រមាណជាង ១ លានដុល្លារ សម្រាប់ផ្តល់ជំនួយមនុស្សធម៌នៅអ៊ុយក្រែន

[បរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការប្រកាសថាខ្លួននឹងបរិច្ចាកទឹកប្រាក់ប្រមាណជាង ១ លានដុល្លារ សម្រាប់ផ្តល់ជំនួយមនុស្សធម៌នៅអ៊ុយក្រែន។ បន្ទាប់ពីប្រទេសមហាអំណាចរុស្ស៊ីបានចូលវាយលុកលុយទៅលើប្រទេសអ៊ុយក្រែនជាង ៣ សប្តាហ៍មកហើយ។

សម្រាប់ក្រុមហ៊ុន Honda នឹងផ្តល់ជំនួយមនុស្សធម៌ទៅកាន់កាកបាទក្រហមចំនួនទឹកប្រាក់ប្រមាណជាង ១ លានដុល្លារសម្រាប់ប្រជាជនរងគ្រោះអ៊ុយក្រែនដោយការវាយលុកលុយ។ ការផ្តល់ជូននេះមានដូចជា៖ ការជួយសង្គ្រោះ, អាហារ, សម្លៀកបំពាក់, ថ្នាំពេទ្យ និងផ្តល់ទីជំរកដល់ជនភៀសខ្លួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះនៅក្នុងសេចក្តីថ្លៃងការណ៍របស់ក្រុមហ៊ុន Honda បានបញ្ជាក់ថាការតស៊ូមតិដើម្បីស្វែងរកសន្តិភាព និងការបញ្ចប់ជម្លោះអ៊ុយក្រែន និងរុស្ស៊ី “Honda” សូមជូនពរដោយស្មោះថាស្ថានការណ៍គ្រាអាសន្នបច្ចុប្បន្ននឹងបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយសន្តិភាពនឹងត្រូវបានស្ដារឡើងវិញទាំងអស់នៅ​ជុំវិញ​ពិភពលោក។ ហើយជាមួយគ្នានេះ ពិភពលោកក៏កំពុងតែជួបនឹងជំងឺរាតត្បាតកូវីត ១៩ ផងដែរ។

គួរឱ្យដឹងថាមានក្រុមហ៊ុន Nike, Apple និង McDonalds បានសម្រេចចិត្តដកខ្លួនចេញពីប្រទេសរុស្ស៊ីហើយ។ ខណៈដែលក្រុមហ៊ុនផលិតរថយន្តម៉ាក់ល្បីៗនៅជុំវិញពិភពលោកដូចជា Mercedes-Ben, Stellantis និង Ford និងផ្សេងៗទៀតក៏បានបរិច្ចាគមូលនិធិសម្រាប់ការសង្គ្រោះអ៊ុយក្រែន និងផ្អាកការនាំចូល ឬផលិតរថយន្ត នៅក្នុងប្រទេសរុស្ស៊ីដោយសារតែបញ្ហានេះ។ សូមបញ្ជាក់ថាការលុកលុយពីសំណាក់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន កាន់តែអូសបន្លាយអស់រយៈពេលជាង ៣ សប្តាហ៍មកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម