[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូ EX5 ស៊េរីឆ្នាំ២០២២ ដើម្បីអបអរខួបទី ៣៥ ឆ្នាំ ដែលមានចំនួនត្រឹមតែ ២ ០០០ គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី។
សម្រាប់ការឌីហ្សាញនៃម៉ូតូ Honda EX5 បើយើងសង្កេតមើលរូបរាងគឺស្រដៀងគ្នាទៅនឹងអាសង់ប៊ិច និងប្រើប្រាស់ម៉ាស៊ីនសាំង ទំហំ ១ស៊ីទ្បាំង និងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១០៩សេសេ ផលិតកម្លាំង ៨,៦សេះ និងកម្លាំងរមួល ៨,៦២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កឹលេខ ៤ វគ្គ និងធុងផ្ទុកសាំងមានទំហំ ៤,៣ នៅក្រោមកែបកៅអី។
សូមបញ្ជាក់ថាម៉ូតូ Honda EX5 ស៊េរីឆ្នាំ ២០២២ នឹងដាក់លក់ក្នុងតម្លៃ ១ ២៣០ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី៕