Honda ប្រកាសតម្លៃនៃរថយន្ត Passport ស៊េរីឆ្នាំ២០២២ ផ្លូវការ

ក្រុមហ៊ុន Honda បានធ្វើប្រកាសអំពីតម្លៃនៃរថយន្ត Passport ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយចាប់ពីខ្ទង់ជាង ៣៧ ៨៧០ឡើងទៅ។

រថយន្ត Honda Passport ឆ្នាំ២០២២ ទទួលបានការអាប់ដេតផ្នែកខាងមុខដូចជា គម្របម៉ាស៊ីនថ្មី, កាងមុខថ្មី និងប៉ាណាមុខថ្មីផងដែរ។ ចំណែកឯផ្នែកខាងក្រោយ វាក៏បំពាក់កាងថ្មី ជាមួយនឹងបំពង់ស៊ីម៉ាំងធំជាងមុន, គម្របទំពក់ក្រោយ និង បន្ទះការពារបាតក្រោម, យ៉ាន់ ១៨អ៊ីញ និង ២០អ៊ីញ ថ្មីទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះរថយន្ត Honda Passport បានបំពាក់នូវ កង់ទ័រឌីជីថល ទំហំ ៨ ,សាកថ្មទូរសព្ទឥតខ្សែរ និងតេលេបញ្ចាបើករថយន្តពីចម្ងាយផងដែរ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Honda បានបន្ថែមម៉ូដែលថ្មី គឺ Passport TrailSport ដោយក្នុងនោះវាមានបំពាក់យ៉ាន់ទំហំ ១៨អ៊ីញ, ឡូហ្គូ TrailSport, ថ្នេរដេរពណ៌ទឹកក្រូចនៅលើដៃចង្កូត ដៃទ្វារ និងកៅអី ហើយប្រើសម្បកកង់ និងប្រព័ន្ធបូមត្រូវបានកែកុនសម្រាប់ Off-road ជាដើម។

សម្រាប់រថយន្ត Honda Passsport ប្រើប្រាស់ម៉ាស៊ីនសាំង V6 ចំណុះ ៣.៥ លីត្រ ផលិតកម្លាំង ២៨០សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ដោយភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។

រថយន្ត Honda Passsport ឆ្នាំ២០២២ ផ្តល់នូវជម្រើស ៣ម៉ូដែលរួមមាន EX-L, TrailSport និង Elite។ ដោយម៉ូឌែល EX-L មានតម្លៃចាប់ពី ៣៧ ៨៧០ដុល្លារ, TrailSport ចាប់ពី ៤២ ៤៧០ដុល្លាត និង Elite មានតម្លៃចាប់ពី ៤៥ ៤៣០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម