Honda បានបញ្ចេញម៉ូតូ Scooter ស៊េរីថ្មី មានរូបរាងស្រដៀងគ្នានឹង Zoomer X

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda នឹងធ្វើការដាក់បង្ហាញនូវម៉ូឌែល Ruckus ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជំនាន់ថ្មី នៅលើក្នុងទីផ្សារអឺរ៉ុប និងអាមេរិក ក្នុងអំឡុងពេលខែមេសាខាងមុខនេះ។

រូបរាងម៉ូតូ Honda Ruckus រចនាទ្បើងដែលមើលទៅស្រដៀងគ្នានឹង Zoomer X ដោយបានបំពាក់មកជាមួយនឹងចង្កៀងមុខ LED, កុងទ័រឌីជីថល LCD និងប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Ruckus បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ៤៩សេសេ ទំហំ ១ស៊ីទ្បាំង, ប្រព័ន្ធស្អំប្រេង Liquid-Cooled, ផលិតកម្លាំង ១១សេះ និងកម្លាំងរមួល ១១,៩ ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿន​អតិបរមា ៤៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ និងភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ។

ខណៈដែលកម្ពស់ពីដីដល់កែប ៧៣៥មម, ទម្ងន់ស្រាល ៨៨ គីទ្បូក្រាម និងធុងផ្ទុកសាំងបានចំណុះរហូតដល់ ៥ លីត្រ ជាមួយនឹងសំបកកង់ធំងាយស្រួលជិះធ្វើដំណើរបានទ្បើងប្រសើរទាំងផ្លូវធម្មតា និងផ្លូវពិបាក។

បន្ថែមពីនេះម៉ូតូ Honda Ruckus ក៏បានបំពាក់ផ្នែក​ខាង​ក្រោយ​ជាបូមប្រភេទ Single Shock  និងខាងមុខ Twin-Downtube fork  ប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១២០/៩០-១០ និងក្រោយទំហំ ១៣០/៩០-១០ ជាដើម៕

សម្រាប់ម៉ូតូ Honda Ruckus ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter មិនទាន់មានព័ត៌មានណាបង្ហាញអំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងតំបន់អឹរ៉ុប និងសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម