Honda បញ្ចេញរូបភាព Teaser រថយន្ត HR-V ២០២៣ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] កាលពីឆ្នាំ ២០២១កន្លងទៅ ក្រុមហ៊ុន Honda បានធ្វើការបង្ហាញចេញជាផ្លូវការនៅរថយន្ត HR-V ជំនាន់ថ្មីសម្រាប់ទីផ្សារអន្តរជាតិ។ នាពេលនេះផងដែរ ក្រុមហ៊ុន Honda ក៏បានបង្ហាញចេញនូវរូបភាព Teaser ថ្មីសម្រាប់រថយន្ត HR-V ជំនាន់ថ្មី ដែលផលិតឡើងសម្រាប់ទីផ្សារសហរដ្ឋអាមេរិច ជាមួយរូបរាងនៃការរំពឹងទុកកាន់តែស្ព័របន្ថែម។

ជាមួយរូបភាព Teaser ក្រុមហ៊ុន Honda បានបង្ហាញឲ្យឃើញយ៉ាងច្បាស់នៃរថយន្ត HR-V សេរ៊ីថ្មី ជាមួយការបំពាក់នូវផ្ទាំងប៉ាណាខាងមុខរាងពងក្រពើ, ចង្កៀងមុខ បែប sweptback និងកាងខាងមុខយ៉ាងមាំ។ ងាកទៅកាន់ផ្នែកក្រោយវិញ យើងអាចមើលឃើញមានភាពលេចធ្លោ និងបានភ្ជាប់មកជាមួយដៃទ្វា លឹបចូលទៅខាងក្នុង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈ​ពិសេស​នៅ​តែ​មិន​មាន​ការ​បញ្ជាក់​នោះ​ទេ ប៉ុន្តែ​ម៉ូដែលដេលបាន​ចេញ​មាន​ម៉ាស៊ីន​ចំណុះ ១,៨ លីត្រ ទំហំ ៤ ស៊ីឡាំង ដែល​ផលិតកម្លាំងបាន ១៤១ សេះ  និង​កម្លាំង​រមួល ១៧២ ញ៉ូតុនម៉ែត្រ។ ដោយរថយន្តនេះនឹងត្រូវបានជំនួសដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង របស់ Civic ដែលផលិតកម្លាំង ១៥៨ សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ។

ក្នុងនោះដែរម៉ូដែល HR-V គឺជារថយន្តដ៏សំខាន់សម្រាប់ក្រុមហ៊ុន Honda ខណៈដែលក្រុមហ៊ុនលក់បាន ១៣៧,០៩០ គ្រឿងនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ នោះធ្វើឱ្យ HR-V ក្លាយជារថយន្តប្រភេទដឹកទំនិញ ដែលលក់ដាច់បំផុតទី ៣ របស់ពួកគេ ហើយក៏ជារថយន្តប្រភេទ Crossover ដែលលក់ដាច់ជាងគូប្រជែងដូចជា Chevrolet Trailblazer និង Subaru Crosstrek ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម