Honda បានវិនិយោគដ៏ធំបំផុតមិនធ្លាប់មានសម្រាប់រថយន្តអគ្គិសនីរបស់ខ្លួននៅប្រទេសកាណាដា

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ឈានដល់ដំណាក់កាលទីពីរនៅក្នុងការពង្រីករថយន្តអគ្គិសនីរបស់ខ្លួននៅអាមេរិកខាងជើងរបស់ខ្លួន ដោយបានវិនិយោគទឹកប្រាក់ប្រមាណ ១១ ពាន់លានដុល្លារដើម្បីបង្កើតខ្សែសង្វាក់ផលិតរថយន្តអគ្គិសនីនៅប្រទេសកាណាដា។

ក្នុងនោះ Honda នឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី EV និងរោងចក្រថាមពលថ្មដាច់ដោយឡែកមួយនៅជិតរោងចក្រផលិតដែលមានស្រាប់របស់ខ្លួននៅ រោងចក្រចុងក្រោយនេះនឹងមានសមត្ថភាពអាចផលិតរថយន្តបានចំនួន ២៤០ ០០០គ្រឿងក្នុងមួយឆ្នាំដោយចាប់ផ្តើមនៅឆ្នាំ ២០២៨។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រផលិតរថយន្តអគ្គិសនីរបស់ Honda នៅកាណាដា នឹងត្រូវបានគាំទ្រដោយ Ohio EV Hub របស់ខ្លួន ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៥ និងបានបណ្តាក់ទុនចំនួន ៧០០លានដុល្លារអាមេរិក ដើម្បីជួសជុលរោងចក្រដែលមានស្រាប់របស់ខ្លួនឡើងវិញ ហើយរំពឹងថានឹងចំណាយប្រាក់ចំនួន ៤,៤ ពាន់លានដុល្លារទៀតដើម្បីសាងសង់រោងចក្រផលិតថាមពលថ្មនៅក្បែរនោះផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ Honda ក៏មានគោលបំណងដាក់លក់រថយន្តអគ្គិសនី និងរថយន្តអគ្គិសនីដើរដោយអ៉ីដ្រូសែននៅក្នុងឆ្នាំ ២០៤០ ។ ក្នុងនោះ យោងតាម CBC រាយការណ៍ថា នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានហៅការផ្លាស់ប្តូររបស់ Honda ថាជា “ការវិនិយោគរថយន្តដ៏ធំបំផុតដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកាណាដា” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម