Honda ប្រកាសចេញរថយន្ត CR-V Hybrid ឆ្នាំ២០២១ ជាមួយតម្លៃចាប់ពី ៤ម៉ឺនដុល្លារ

(ទីផ្សារបរទេស) ក្រុមហ៊ុន Honda បានធ្វើការប្រកាសចេញនូវរថយន្ត CR-V ប្រភេទ Hybrid សេរ៊ីឆ្នាំ២០២១ ជាផ្លូវការ ជាមួយការអាប់ដេតយ៉ាងទាន់សម័យ សម្រាប់ម៉ូឌែលអេឡិចត្រូនិចចុងក្រោយនេះ។

រថយន្ត CR-V ប្រភេទ Hybrid ស៊េរីឆ្នាំ ២០២១នេះ នឹងមានលក់តែនៅលើទីផ្សារចក្រភពអង់គ្លេសប៉ុណ្ណោះ ដោយចាប់ផ្តើមពីខែធ្នូនេះ ជាមួយតម្លៃចាប់ពី ៣០ ១៨០ផោន ប្រហែល ៤០ ៥០០ដុល្លារ។ បន្ថែមពីនេះ ម៉ូឌែលឆ្នាំ ២០២១នេះ បានបំពាក់នូវអក្សរ H ពណ័ខៀវ និងឡូហ្គូ e:HEV សម្រាប់សម្គាល់ម៉ូឌែលអេឡិចត្រូនិច នៅផ្នែកម៉ាស៊ីនខាងមុខ។ ផ្នែកដែលបានធ្វើការអាប់ដេតមានដូចជាថាសកង់ទំហំ ១៨អ៊ីញ, បំពាក់ជាស្តង់ដារសម្រាប់ កញ្ចក់ប្រភេទឯកជន (Privacy glass) ចាប់ពីប្រភេទ SE និងប្រភេទខ្ពស់ EX មានបំពាក់ជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត CR-V ប្រភេទ Hybridនេះ បានបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ i-VTEC ដំណើរជាមួយអាគុយ Atkinson និងម៉ូទ័រអគ្គិសនីចំនួន២ អាចបង្កើតកម្លាំងបានចំនួន ១៨១សេះ។ ព្រមទាំងអាចរត់ស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៨,៨វិនាទី សម្រាប់ប្រភេទប៉ុងមួយ(FWD) និងប្រើពេល ៩,២វិនាទី សម្រាប់ប្រភេតប៉ុងពីរ(AWD) ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម