Honda ប្រកាសចេញលក់ម៉ូតូអាគុប ៥០ សេសេ ៣ ម៉ូឌែល នៅជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានប្រកាសចេញលក់ម៉ូតូអាគុប ឬ Super Cub 50 និង Cross Cup 50 ស៊េរីឆ្នាំ ២០២២ ប្រភេទ Moped Cub ដែលមានជម្រើស ៣ ម៉ូឌែល និងមានតម្លៃចាប់ពី ១ ៩២១ ដុល្លារសហរដ្ឋអាមេរិកសម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ូតូ Super Cub 50 ប្រើប្រាស់ម៉ាស៊ីនសាំង SOHC ទំហំ ១ ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៤,៨សេះ និងកម្លាំងរមួល ៣,២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់ចង្កះលេខ ៣ វគ្គ។  ខណៈដែលទម្ងន់ស្រាលរបស់ម៉ូតូអាគុបនេះ ៩៦​ គីទ្បូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៣,៤ លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះ Honda Super Cub 50 Pro ប្រើប្រាស់ម៉ាស៊ីនសាំង SOHC 4 ទំហំ ១ស៊ីទ្បាំង ចំណុះ ៤៩សេសេ ផលិតកម្លាំង ៣,៧សេះ និងភ្ជាប់ជាមួយប្រអប់ចង្កះលេខ ៣ វគ្គ។ ហើយកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ ជិះបានចម្ងាយ ៩៣ គ.ម ។

រីឯ Honda Cross Cup 50 ប្រើប្រាស់ម៉ាស៊ីនសាំង SOHC 4 ទំហំ ១ស៊ីទ្បាំង ចំណុះ ៤៩សេសេ ផលិតកម្លាំង ៣,៧សេះ និងភ្ជាប់ជាមួយប្រអប់ចង្កះលេខ ៤ វគ្ក។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ ជិះបានចម្ងាយ ៩៤ គ.ម ។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូអាគុប Honda Super Cub 50 ១ ៩២១ ដុល្លារ, Super Cub 50 Pro ២ ០៩២ ដុល្លារ និង Cross Cup 50 ២ ៣៩១ ដុល្លារ ហើយជម្រើសមួយទៀតប្រភេទ Kumamon តម្លៃ ២ ៤៧៦ ដុល្លារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម