Honda ប្រកាសតម្លៃផ្លូវការរថយន្ត Pilot ឆ្នាំ២០២២ ដោយចាប់ពីជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda ធ្វើការប្រកាសតម្លៃផ្លូវការនៃ Honda Pilot ឆ្នាំ២០២២ ជាមួយនឹងជម្រើសម៉ូឌែលថ្មី។

សម្រាប់ឆ្នាំ២០២២ ម៉ូឌែល LX និង EX ដែលនៅលើម៉ូឌែលឆ្នាំមុន Honda បានធ្វើការសម្លាប់វាចោលដោយជំនួសនូវម៉ូឌែលថ្មី Pilot Sport មានតម្លៃចាប់ពី ៣៨ ០៥៥ដុល្លារ នឹងបានបំពាក់ថ្មីជាមួយថាសកង់ទំហំ ២០អ៊ីញ, កៅអីស្បែក និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញផងដែរ។

រីឯម៉ូឌែល TrailSport មានតម្លៃចាប់ពី ៤៥ ០០០ដុល្លារ, EX-L មានតម្លៃចាប់ពី ៣៩ ០៦០ដុល្លារ, Special Edition មានតម្លៃចាប់ពី ៣៩​ ៦០០ដុល្លារ, Touring មានតម្លៃចាប់ពី ៤៣ ៦២០ដុល្លារ និង Black Edition មានតម្លៃចាប់ពី ៥០ ៦២០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូឌែលទាំងនេះ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 អាចផលិតកម្លាំងបាន ២៨០សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម