[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសដាក់បង្ហាញចេញនៅតម្លៃលក់ជាផ្លូវការរបស់រថយន្ត Honda CR-V ដើរដោយថាមពលចំហាយទឹកអ៊ីដ្រូសែន e:FCEV នៅក្នុងប្រទេសជប៉ុនដែលមានតម្លៃលក់ចាប់ពី ៥២ ៧៦៤ ដុល្លារឡើងទៅ ។
Honda CR-V ប្រភេទ e:FCEV អភិវឌ្ឍឡើងជាមួយក្រុមហ៊ុន GM ផ្អែកនៅលើ Honda CR-V ម៉ូឌែលវបច្ចុប្បន្ន ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៩០ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ រួមទាំងបំពាក់ធុងផ្ទុកថាមពលអ៉ីដ្រូសែនចំនួន ២ និងអាគុយទំហំ ១៧,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៣៤ គីឡូម៉ែត្រ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨០៥ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៦៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ។ សម្រាប់រូបរាងនៅផ្នែកខាងក្រៅមានបំពាក់ប៉ាណា និងរន្ធខ្យល់ទំហំថំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងទ្វារក្រោយឌីស្សាញបែប Unique ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញអាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងឧបករណ៍បំពងសំឡេងម៉ាក BOSE ១២ចំនុចផងដែរ ៕