[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានរាយការណ៍ពីប្រាក់ចំណេញប្រតិបត្តិការក្រុមជាង ៤៥០ ពាន់លានយ៉េន ស្មើនឹង ៣,០៨ ពាន់លានដុល្លារ សម្រាប់ត្រីមាសទីមួយបានបញ្ចប់ខែមិថុនានៃសារពើពន្ធ ២០២៤ ដែលជាកំណត់ត្រាថ្មីមួយ ពីការលក់រថយន្តកូនកាត់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
ប្រាក់ចំណេញប្រតិបត្តិការបានកើនឡើងប្រហែល ២០% ធៀបនឹងឆ្នាំមុន ដែលនេះជាលើកទីមួយ ដែលប្រាក់ចំណេញប្រតិបត្តិការប្រចាំត្រីមាសរបស់ក្រុមហ៊ុន Honda ទទួលបានលើសពី ២,៧៥ ពាន់លានដុល្លារ ហើយនៅឆ្នាំទីពីរជាប់ៗគ្នា ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានប្រកាសពីការកើនឡើងខ្ពស់ជាងត្រីមាសទីមួយណាៗទាំងអស់។
ក្នុងនោះ ការលក់នៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន Honda ត្រូវបានគេរំពឹងថានឹងកើនឡើង ៣% ធៀបនឹងឆ្នាំមុនដល់ប្រហែល ៣៥០ ០០០ គ្រឿងក្នុងអំឡុងខែមេសាដល់ខែមិថុនា។
លទ្ធផលនេះបានបង្ហាញពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃទីផ្សារសហរដ្ឋអាមេរិកចំពោះក្រុមហ៊ុន Honda ខណៈដែលក្រុមហ៊ុននេះកំពុងតស៊ូនៅក្នុងទីផ្សារប្រទេសចិនដែលមានការប្រកួតប្រជែងខ្លាំង ដោយការលក់នៅក្នុងប្រទេសចិនបានធ្លាក់ចុះដល់ទៅ ២៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ ៕