កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន Honda Motor Co បានប្រកាសពីការកើនឡើងប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំ ៤,២ ភាគរយ ស្របពេលដែលការលក់រថយន្តបានងើបឡើងវិញ ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ដែលគ្របដណ្តប់លើទីផ្សាររថយន្ត។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនលំដាប់លេខ ២ ខាងលើ បាននិយាយថា ប្រាក់ចំណេញប្រចាំឆ្នាំ គិតចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ មានចំនួន ៦៦០,២ ពាន់លានយ៉េន (៦,០៤ ពាន់លានដុល្លារ) ហើយបើធៀបនឹងឆ្នាំមុន គឺមានចំនួនត្រឹមតែ ៦៣៣,៦ ពាន់លានយ៉េន ប៉ុណ្ណោះ។
គួរឲ្យដឹងថា លទ្ធផលគឺល្អប្រសើរជាងការប៉ាន់ស្មានប្រាក់ចំណេញ ត្រឹម ៥៦០,២ ពាន់លានយ៉េន របស់ SmartEstimate និងបានយកឈ្នះការប៉ាន់ស្មានរបស់ក្រុមហ៊ុន Honda ចំនួន ៥២០ ពាន់លានយ៉េន ទៀតផង៕