Honda សម្រេចឈប់លក់ឡាន Civic ​ប្រភេទ Sedan នៅជប៉ុន

Honda Civic បាន​ក្លាយ​ជា​ម៉ូដែល​រថយន្ត​មួយ​ដែល​តំណាង​ឲ្យ​ម៉ាក​យីហោ​ Honda រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ ដោយ​វា​ទទួល​បាន​ជោគជ័យ​ក្នុង​តំបន់​ជា​ច្រើន​រួម​មាន​សហរដ្ឋអាមេរិក​ផង​ដែរ។ យ៉ាងណាក្ដី​រថយន្ត Civic ប្រភេទ​ Sedan ​​ត្រូវ​បាន​ក្រុមហ៊ុន​ឈប់​លក់​​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ជប៉ុន។

​កាល​ពី​ឆ្នាំ ២០១៩ រថយន្ត​ Civic Sedan អាច​​លក់​ចេញ​បាន​ត្រឹម ១ ៦១៩គ្រឿង​ប៉ុណ្ណោះ ធៀប​នឹង​រថយន្ត​ N-Box របស់ Honda ដូច​គ្នា​ ដែល​ជា​ប្រភេទ​រថយន្ត​ខ្នាត​តូច អាច​លក់​ចេញ​បាន​ដល់​ខ្ទង់ ២៥ម៉ឺន​គ្រឿង​ឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំណឹង​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​​វិបសាយ AutoNews ក្រោយ​ពី​គេ​បាន​ចូល​ទៅ​កាន់​វិបសាយ Honda ប្រទេស​ជប៉ុន ហើយ​មិន​ឃើញ​មាន​វត្តមាន​រថយន្ត Civic Sedan នៅ​លើ​វិបសាយ​ឡើយ។ យ៉ាងណាក្ដី​​ក្រុមហ៊ុន​នៅ​បន្ត​លក់​រថយន្ត Civic Hatchback ​ដែល​មាន​តម្លៃ​ប្រមាណ ២៧ ៥៧៥ដុល្លារ ហើយ​ឆាប់ៗ​នេះ​ Civic Type R ​ស៊េរី​ថ្មី​នឹង​មាន​ដាក់​លក់​ជា​មួយ​គ្នា​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម