Honda បានសម្រេចចិត្តឈប់លក់រថយន្ត Clarity ប្រភេទអគ្គិសនីនៅទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែនៅបន្តលក់ប្រភេទប្រើឧស្ម័នអ៊ីដ្រូហ្សែន និងប្រភេទ Plug-in Hybrid ជាបន្ត។
Honda Clarity ប្រភេទអគ្គិសនីជាប្រភេទមិនសមទំនងមួយ ចាប់តាំងពីពេលប្រកាសចេញលក់នៅអាមេរិកកាលពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។ រថយន្តនេះមានរយៈចម្ងាយបើកបរត្រឹម ១៤៣ គីឡូម៉ែត្រ ដោយសារមានបំពាក់អាគុយតូចត្រឹម ២៥,៥ គីឡូវ៉ាត់ម៉ោង។ វាពិបាកប្រកួតប្រជែងលើទីផ្សារដែលមានរថយន្តអគ្គិសនីមានចម្ងាយបើកបរដល់ ៦៤៣ គីឡូម៉ែត្រ ដូចជារថយន្តរបស់ Tesla និង Lucid ជាដើម។
បន្ថែមពីនេះការលក់រថយន្ត Clarity ប្រភេទអគ្គិសនីក៏មានកំណត់ មិនទូលំទូលាយនោះទេ។ ជាមួយការសម្រេចចិត្តឈប់លក់រថយន្ត Clarity ប្រភេទអគ្គិសនីនេះ មានន័យថា Honda មិនមានរថយន្តអគ្គិសនីលក់នៅអាមេរិកនោះទេ៕