Honda Accord ឆ្នាំ ២០២៤ អាប់ដេតថ្មី ប្រើ Hybrid ចេញលក់នៅសហរដ្ឋអាមេរិកតម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Accord ស៊េរីឆ្នាំ ២០២៥ ជាមួយការអាប់ដេតថ្មីបន្ថែម នៅទីផ្សារសហរដ្ឋអាមេរិកមានតម្លៃលក់ចាប់ពី ២៨ ២៩៥ ដុល្លារ ។

Honda Accord ស៊េរីឆ្នាំ ២០២៥ ផ្តល់ជូននៅជម្រើសម៉ាស៊ីនចំនួន ២ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩២ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ
  • ប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ២០៤ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ មានកម្រិតស៊ីប្រេងខ្ទង់ ៤,៩លីត្រ/១០០គីឡូម៉ែត្រ ។

រថយន្តនេះទទួលបានការឌីស្សាញស្ព័រជាងមុនជាមួយប៉ាណា និងរន្ធខ្យល់រាងជាសំណាញ់ ចង្កៀងមុខ-ក្រោយ LED រចនាបែបស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម