Honda Accord Hybrid ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការ ហើយកំពុងត្រៀមចេញលក់ក្នុងពេលឆាប់ៗខាងមុខនេះតែម្តង។
Honda Accord Hybrid ប្រើម៉ាស៊ីនសាំង i-VTEC ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ២១២ សេះ។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,៩លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។
Accord Hybrid ថ្មី បំពាក់បច្ចេកវិទ្យា Honda Sensing Suite មកស្តង់ដារ ក្នុងនោះមានមុខងារដូចជា Collision Mitigation Braking with Pedestrian Detection, Lane Keeping Assist, Adaptive Cruise Control with Low-Speed Follow និង Traffic Sign Recognition ជាដើម។
រថយន្ត Sedan ខ្នាតកណ្តាលខាងលើ មានតម្លៃចាប់ពី ២៦ ៤០០ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក។ តម្លៃខ្ទង់ជាង ២ ម៉ឺនដុល្លារនេះ ធ្វើឲ្យ Accord Hybrid ឆ្នាំ២០២០ ក្លាយជារថយន្ត Sedan ប្រើម៉ាស៊ីន Hybrid មានតម្លៃថោកបំផុតនៅអាមេរិក៕