Honda Accord ឆ្នាំ២០២១ លែងមានជម្រើសលេខដៃ តែថែមម៉ូដែលពិសេសមួយ

ក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញរថយន្ត Accord ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ក្នុងនោះ Honda Accord ឆ្នាំ២០២១ ទទួលបានការឌីហ្សាញផ្នែកខាងក្រៅថ្មីមួយចំនួន រួមទាំង ប៉ាណាមុខធំជាងមុន និងចង្កៀងមុខ LED ថ្មីផងដែរ។ ឥឡូវនេះ Honda បានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញមកស្តង់ដារ ដែលអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Accord ថ្មីផ្តល់ជម្រើសម៉ាស៊ីនចំនួន៣ គឺទី១ ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ កម្លាំង ១៩២សេះ, ទី២ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo កម្លាំង ២៥២សេះ និងទី៣ ម៉ាស៊ីន Hybrid។

សម្រាប់ស៊េរីឆ្នាំ២០២១ នេះ Honda Accord ទទួលបានម៉ូដែលថ្មី ហៅថា Sport Special Edition ដែលមកជំនួសតំណែង Accord EX 1.5T។ វាមានបំពាក់ពូកស្បែក, កៅអីមុខមានមុខងារកម្តៅ, កៅអីតៃកុងអាចសារ៉េបាន ១២បែប និង មុខងារកម្តៅកញ្ចក់ ជាដើម។

ចំពោះមុខងារសុវត្ថិភាពថ្មីវិញ Honda បានបន្ថែមមុខងារ Low Speed Braking Control, Adaptive Cruise Control (ACC) និង Lane Keeping Assist system (LKAS) ចូលទៅក្នុងកញ្ចប់ Honda Sensing របស់ខ្លួន។

រថយន្ត Honda Accord ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ២៤ ៧៧០ដុល្លារ ខណៈ Accord Hybrid មានតម្លៃចាប់ពី ២៦ ៣៧០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម