[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវម៉ូឌែល ADV 350 ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ ជាមួយនឹងការអភិវឌ្ឍន៍ថ្មីទៅលើរូបរាង ថាមពលម៉ាស៊ីន និងបច្ចេកវិទ្យា ។
រូបរាង AVD 350 ទទួលបានការរចនាទ្បើងបែបស្ព័រដោយបានបំពាក់នូវចង្កៀងមុខ-ក្រោយLED, កុងទ័រឌីជីថល LCD, រន្ធ USB, កន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២, ប្រព័ន្ធ HSTC anti-trolling និងការតភ្ជាប់ RoadSnyc ទៅកាន់ស្មាតហ្វូនក៏ត្រូវបានរួមបញ្ចូលផងដែរ។
ចំពោះថាមពលនៃម៉ូតូ Honda AVD 350 ប្រើប្រាស់នូវម៉ាស៊ីន eSP + ចំណុះ ៣៣០ សេសេ ផលិតកម្លាំង ២៩សេះ និងកម្លាំងរមួល ៣១.៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT អាចបង្កើនល្បឿងបាន ១៣៧ គីទ្បូម៉ែត្រក្នុង ១ ម៉ោង ដោយកម្រិតនៃការប្រើប្រាស់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ២៩.៤ គីទ្បូម៉ែត្រ ។
Honda ADV 350 ក៏បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធបញ្ជាសំឡេង HSVCs មានមុខងារ ៤ ប្រភេទការហៅចូល-ចេញ ការរុករក កម្មវិធីតន្ត្រី, ប្រព័ន្ធការគ្រប់គ្រងស្ថេរភាព HSTC, ប្រព័ន្ធហ្រ្វាំង ABS មុខ-ក្រោយ, Honda Smart Key ដើម្បីចាប់ផ្តើមម៉ាស៊ីនដោយមិនចាំបាច់មានសោ និងកំណត់ទីតាំង និងការពារចោរកម្មផងដែរ។
សូមបញ្ជាក់ថាចំពោះម៉ូតូ Honda ADV 350 ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ម៉ូឌែលតម្លៃចាប់ពី ៥ ៥២៧ ដល់ ៥ ៤៦៧ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕