Honda BR-V ២០២៣ និង Honda HR-V ២០២៣ ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី Asian NCAP

[បរទេស] រថយន្ត Honda BR-V ស៊េរីឆ្នាំ ២០២៣ និង Honda HR-V ស៊េរីឆ្នាំ ២០២៣ បានទទួលការវាយតម្លៃសុវត្ថិភាពពីអង្គភាពវាយតម្លៃ Asian NCAP ជាមួយការទទួលបាននូវចំណាត់ថ្នាកកម្រិតផ្កាយ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Honda BR-V បានទទួលពិន្ទុសរុប ៧៧,០២/១០០៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការការពារអ្នកដំណើរពេញវ័យ​ ២៦,៩៨/៣២ ពិន្ទុ
  • ការពារអ្នកដំណើរវ័យក្មេង ៤៤,៥៣/៥១ ពិន្ទុ
  • ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ១៦,៥០/២១ ពិន្ទុ
  • ប្រព័ន្ធជំនួយអ្នកបើកបររបស់រថយន្តសរុប ៨,១០/១៦ ពិន្ទុ

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Honda HR-V បានទទួលពិន្ទុសរុប ៨១,៣៨/១០០៖ ​

  • ការការពារអ្នកដំណើរពេញវ័យ​ ២៨/៣២ ពិន្ទុ
  • ការពារអ្នកដំណើរវ័យក្មេង ៤៥,៤៣/៥១ ពិន្ទុ
  • ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ៨/១៦ ពិន្ទុ
  • ប្រព័ន្ធជំនួយអ្នកបើកបររបស់រថយន្តសរុប ១៩,៥០/២១ ពិន្ទុ

ក្រុមហ៊ុន Honda Thailand ក៏បានបង្ហាញផងដែរថា នាពេលបច្ចុប្បន្ននេះ ការលក់សរុបនៃរថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៣ នៅក្នុងប្រទេសចំនួន ៩ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនសរុបជាង ២៥ ០០០ គ្រឿង ចន្លោះខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២។

សម្រាប់រថយន្ត Honda BR-V ស៊េរីឆ្នាំ ២០២៣ មានលក់ក្នុងប្រទេសថៃ មានតម្លៃចន្លោះពី ២៤ ៧៦៦ ដុល្លារ ដល់ ២៦ ៣៣៦ ដុល្លារ និងរថយន្ត Honda HR-V ស៊េរីឆ្នាំ ​២០២៣ មានតម្លៃចាប់ពី ២៦ ៤៩៨ ដុល្លារ ដល់ ៣១ ៩១២ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម