Honda City ឆ្នាំ ២០២៤ ជិះ ១០០គីឡូម៉ែត្រស៊ីសាំងតែជាង ៣លីត្រ ឯតម្លៃលក់ចាប់ពីខ្ទង់ ១មុឺនដុល្លារជាងប៉ុណ្ណោះ

[បរទេស] រថយន្ត Honda City ស៊េរីឆ្នាំ ២០២៤ ប្រភេទ Hatchback បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារប្រទេសថៃ ជាមួយការឌីស្សាញនៅរូបភាពថ្មី ផ្តល់ជូនទាំងម៉ូដែលប្រើសាំងធម្មតា និងកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ១៦ ៧៧៦ ដុល្លារ ដល់ ២២ ៣៧៧ ដុល្លារ ។

រថយន្ត Honda City ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Turbo ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១២២ សេះ និងកម្លាំងរមួល ១៧៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ដែលមានកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយសាំងចំណុះ ១,៥លីត្រ Turbo ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៣៦ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងអាគុយលីដ្យូម ដែលមានកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។

ទាក់ទងទៅនឹងផ្នែកខាងក្រៅ ត្រូវបានឌីស្សាញកាន់តែស្ព័រជាងមុន រួមទាំងប៉ាណាមុខ កាងមុខ-ក្រោយថ្មី ព្រមទាំងថាសកង់ស្ព័រទំហំ ១៥-១៦អ៉ីញក៏ត្រូវបានឌីស្សាញថ្មី ក៏ដូចជាចង្កៀងមុខ-ក្រោយ LED។ លើសពីនេះ គ្រប់ម៉ូដែលទាំងអស់ត្រូវបានបំពាក់ជាមួយប្រព័ន្ធសុវត្ថិភាព Honda SENSING safety system ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto រួមទាំងហ្វ្រាំងដៃអឡិចត្រូនិច ជាមួយមុខងារ Auto Hold ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម