ក្រុមហ៊ុន Honda បានបញ្ចេញរថយន្ត Sedan ខ្នាតតូចម៉ូដែល City ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ ដោយបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងតែម្តង។
រថយន្ត Honda City ជំនាន់ទី៥ នេះ ទទួលបានការរចនាគួរឱ្យទាក់ទាញ ហើយជាគូប្រជែងរបស់រថយន្ត Mazda 2, Mitsubishi Attrage, Nissan Almera, Suzuki Ciaz និង Toyota Yaris Ativ។ វាជាលើកដំបូងបង្អស់ដែល Honda ផ្តល់នូវកញ្ចប់ RS Package ដល់រថយន្ត City ដែលជួយលើកសម្រស់របស់វាឱ្យកាន់តែស្ព័រ។
រថយន្ត City ថ្មី បំពាក់ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Turbo ទំហំ ៣ស៊ីឡាំង មានកម្លាំង ១២២សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ។
សូមបញ្ជាក់ថា រថយន្ត Honda City ស៊េរីឆ្នាំ២០២០ ចែកចេញជា ៣ម៉ូដែល គឺ City S មានតម្លៃ ១៩ ១៥០ដុល្លារ, City V តម្លៃ ២០ ១៥០ដុល្លារ និង City SV តម្លៃ ២២ ០០០ដុល្លារ នៅលើទីផ្សារប្រទេសថៃ៕