Honda Civic ឆ្នាំ ២០២៤ ទទួលបានមុខមាត់ថ្មី រួមទាំងម៉ាស៊ីន Hybrid ចេញលក់នៅស្រុកកំណើតតម្លៃក្រោម ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda Civic ស៊េរីឆ្នាំ ២០២៤ ទទួលបានការកែមុខមាត់ថ្មី រួមទាំងបន្ថែមនៅម៉ាស៊ីនកូនកាត់ Hybrid គ្រោងនឹងចេញលក់នៅខែកញ្ញា ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ២៨ ០០០ ដុល្លារឡើងទៅ។

  • Honda Civic មុខមាត់ថ្មីនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨២ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្ក ។
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ។

ការរចនារូបរាងរបស់ Honda Civic ត្រូវបានបំផុសគំនិតដោយម៉ូដែល Civic Type R ដែលមានប៉ាណា និងរន្ធខ្យល់រាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៨អ៉ីញធ្វើពីអាលុយមីញ៉ូមជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែខាងក្នុងវិញ ក៏ត្រូវបានធ្វើឲ្យប្រសើរឡើង រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ព្រមទាំងប្រព័ន្ធ Google Built-in ឧបករណ៍បំពងសំលេងម៉ាក BOSE ១២ ចំនុច និងដំបូលកញ្ចក់ Sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម