Honda Civic ឆ្នាំ ២០២៥ ប្រើ Hybrid ចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកជាមួយតម្លៃក្រោម ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Honda Civic ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ប្រភេទ Hatchback រួមទាំងបន្ថែមនៅម៉ាស៊ីនកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ២៧ ៤០០ ដុល្លារឡើងទៅ។

Honda Civic មុខមាត់ថ្មីនេះ ដំណើរការដោយ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ។
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ៣១៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT និងមានកម្រិតស៊ីប្រេងខ្ទង់ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ ។

ការរចនារូបរាងរបស់ Honda Civic ត្រូវបានបំផុសគំនិតដោយម៉ូដែល Civic Type R ដែលមានប៉ាណា និងរន្ធខ្យល់រាងជាសំបុកឃ្មុំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំ ១៨អ៉ីញធ្វើពីអាលុយមីញ៉ូមជាដើម ។

ចំពោះនៅផ្នែខាងក្នុងវិញ ក៏ត្រូវបានធ្វើឲ្យប្រសើរឡើង រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ព្រមទាំងប្រព័ន្ធ Google Built-in ឧបករណ៍បំពងសំលេងម៉ាក BOSE ១២ ចំនុច និងដំបូលកញ្ចក់ Sunroof ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing ជំនាន់ចុងក្រោយផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម