Honda Civic ជំនាន់ទី១១ អាប់ឌែតថ្មីចេញលក់នៅថៃតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអាប់ឌែតថ្មី Honda Civic ជំនាន់ទី១១ ជាមួយតម្លៃលក់ចាប់ពី ៣១ ៣០០ ដុល្លារ ដល់ ៣៩ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសថៃ។

Honda Civic (Thai-spec) ទទួលបានជម្រើសប្រព័ន្ធថាមពលចំនួន២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប៉ុង ១ វិលកង់មុខ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ សុីឡាំង ផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប៉ុង ១ វិលកង់មុខ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ Honda Civic ស៊េរីថ្មីចុងក្រោយមានលក្ខណៈបែបស្ព័រជាងមុន ដោយទទួលបានប៉ាណារចនាបែបសំបុកឃ្មុំ រួមទាំងកាងមុខថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED រាងស្លីម អំពូល LED daytime running lights និងជម្រើសថាសកង់ស្ព័រទំហំ ១៧ និង ១៨ អ៊ីញ ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងក៏ទទួលបានការតុបតែងថ្មី រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ព្រមទាំងប្រព័ន្ធ Google Built-in ឧបករណ៍បំពងសំលេងម៉ាក BOSE ១២ ចំនុច និងដំបូលកញ្ចក់ Sunroof ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម