Honda CIVIC e:HEV និង TYPE R ឈ្នះពាន”Performance Car of the Year”ប្រចាំឆ្នាំ ២០២២-២០២៣ នៅប្រទេសជប៉ុន

[បរទេស] រថយន្ត Honda “Civic e:HEV និង Civic Type R” បានឈ្នះពានរង្វាន់រថយន្តបើកបរល្អដាច់គេ ឬ Performance Car of the Year 2022-2023 នៅប្រទេសជប៉ុន ដែលជាពានរង្វាន់ខ្ពស់បំផុតរបស់ប្រទេសជប៉ុន។

គួរឲ្យដឹងថា សម្រាប់រថយន្តដែលមានរង្វាន់ខ្ពស់បំផុត Car of the Year ឆ្នាំនេះ គឺរថយន្ត NISSAN SAKURA បានឈ្នះពានរង្វាន់ជារថយន្តមានការឌីស្សាញល្អជាងគេ ដោយទទួលបានពិន្ទុ ៣៩៩ ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងរថយន្តប្រចាំឆ្នាំរបស់ប្រទេសជប៉ុន ហើយ CIVIC e:HEV និង TYPE R ជាប់ចំណាត់ថ្នាក់លេខ ២ មាន ​​៣២០ ពិន្ទុ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មូលហេតុដែលឈ្នះពានរង្វាន់គឺ e:HEV ដែលជារថយន្តកូនកាត់ Hybrid ដោយបានវាយតម្លៃថាជារថយន្តស្ព័រដែលមានដំណើរការបើកបរដ៏ទំនើប និងឆ្លាតវៃ នឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង ជាមួយតួខ្លួនជំនួយដល់ប្រព័ន្ធ aerodynamic ដែលដំណើរការបានយ៉ាងល្អឥតខ្ចោះ និងម៉ាស៊ីន VTEC Turbo ដែលធ្វើឲ្យរថយន្ត Honda Civic Type R ដំណើរការដ៏ខ្លាំងខ្លាពីការបើកបរក្នុងទីក្រុង និងការប្រណាំងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំង ដែលវាផ្តល់អោយអ្នកបើកបរ ជាហេតុធ្វើឲ្យរថយន្តនេះសក្តិសមនឹងឈ្នះពានរង្វាន់រថយន្ត Performance Car of the Year 2022-2023 នៅប្រទេសជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម