Honda Civic e:HEV ស៊េរីឆ្នាំ២០២៥ មុខមាត់ថ្មី! ត្រៀមចេញលក់នៅខែក្រោយនេះក្នុងតំបន់អាស៊ាន

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honda Cars Philippines (HCPI) បានធ្វើការដាក់ចេញនូវរថយន្ត Honda Civic e:HEV ស៊េរីឆ្នាំ២០២៥ មុខមាត់ថ្មី ហើយគ្រោងចេញលក់ជាផ្លូវការនៅខែក្រោយនេះ ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

Honda Civic e:HEV ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបានចំនួន ១៨១ សេះ និងកម្លាំងរមួល ៣១៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT, ប្រព័ន្ធបើកបរប៉ុង១ FWD និងមានកម្រិតស៊ីប្រេងខ្ទង់ ៤-៥លីត្រ/១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារូបរាងផ្នែកខាងក្រៅរបស់ Honda Civic e:HEV ស៊េរីឆ្នាំ២០២៥ ត្រូវបានបំផុសគំនិតរចនាជាមួយសំណាញ់ប៉ាណា និងរន្ធខ្យល់មុខថ្មីបែបសំបុកឃ្មុះ រួមជាមួយចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រថ្មីទំហំ ១៨អ៊ីញ ជាដើម។

ចំពោះនៅផ្នែខាងក្នុងវិញ ក៏ទទួលបានការរចនាថ្មីតិចតួចផងដែរដែលមានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំលេងម៉ាក BOSE ចំនួន ១២ចំនុច កន្លែងសាកថ្មឥតខ្សែ និងដំបូលកញ្ចក់ Sunroof ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing Safety Suite ជំនាន់ចុងក្រោយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម