Honda Civic​ e:HEV ២០២២ ចេញតម្លៃលក់ជាផ្លូវការ នៅទីផ្សារប្រទេសថៃ​ ជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសថៃ បានធ្វើការប្រកាសតម្លៃលក់ជាផ្លូវការនៃរថយន្ត Honda Civic e:HEV ដែលមាន ២ ម៉ូឌែលរួមមាន Honda Civic e:HEV EL+ និង e:HEV RS ជាមួយនឹងតម្លៃចាប់ពី ៣២ ២៧៦ ដុល្លារ ដល់ ៣៥ ៩៩៣ ដុល្លារ សម្រាប់ទីផ្សារប្រទេសថៃ។

សម្រាប់ផ្នែកខាងក្រៅរបស់ Civic ត្រូវបានបំពាក់ដោយប៉ាណាមុខតុបតែងដោយក្រូម៉េ កាងខាងមុខរចនាបែបស្ព័រ ជាមួយនឹងឡូហ្គោ RS, ចង្កៀងមុខតុបតែងដោយក្រូម៉េជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED ចង្កៀងកាតអ័ព្ទខាងមុខ និងចង្កៀងខាងក្រោយប្រភេទ LED កញ្ចក់ចំហៀងពណ៌ខ្មៅ ដៃទ្វារខាងក្រៅពណ៌ខ្មៅតុបតែងដោយក្រូម៉េ អង់តែនព្រុយត្រីឆ្លាមពណ៌ខ្មៅ, កាង spoiler ខាងក្រោយពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយកៅអីពូកស្បែក កៅអីខាងក្រោយអាចបត់បាន ៦០/៤០, Honda Smart Key Card, កុងទ័រព័ត៌មាន TFT ទំហំ ១០,២, អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ​ភ្ជាប់មុខងារ wireless Apple CarPlay and Android Auto, កន្លែងសាកថ្មឥតខ្សែ, ម៉ាស៊ីនត្រជាក់អូតូ និង \រន្ធ USB សម្រាប់អ្នកដំណើរខាងក្រោយ និង Honda CONNECT ជាដើម។

រថយន្ត Honda Civic e:HEV ត្រូវបានបំពាក់ដោយម៉ាស៊ីន Full-hybrid e:HEV រួមបញ្ចូលគ្នារវាងម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Direct Injection Atkinson-Cycle ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនពីរនិងអាគុយលីចូម ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ E-CVT មានរបៀបបើកបរចំនួន ៣ ដែលអាចប្តូរបាន៖ EV Drive Mode, Hybrid Drive Mode និង Engine Drive Mode ។

ចំពោះប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះមានភ្ជាប់ជាមួយ Honda SENSING ដែលរួមមាន៖ Collision Mitigation Braking System, Adaptive Cruise Control, Lane Keeping Assist System, Lane Departure Warning, Auto High-Beam, Lead Car Departure Notification System៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម