Honda Civic Si ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី​ទំនើបជាងមុខ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារនៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអាប់ឌែតថ្មី Honda Civic Si ស៊េរីឆ្នាំ២០២៥ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៣១ ០០០ ដុល្លារ ហើយត្រៀមចេញលក់នូវខែក្រោយនេះ។

Honda Civic Si ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ Honda Civic Si មានលក្ខណៈបែបស្ព័រជាងមុន ដោយទទួលបានប៉ាណា រួមទាំងកាងមុខថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED ដ៏ស្លីម និងថាសកង់រចនាថ្មីផងដែរ។

ចំពោះនៅផ្នែកខាងក្នុងក៏ទទួលបានការតុបតែងថ្មី រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធ Google Assistant រន្ធ USB-C កៅអីស្ព័រ និងប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម