រថយន្ត Honda Civic Type R ស៊េរីថ្មីនឹងមានផលិតតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ ហើយមិនមាននៅសហរដ្ឋអាមេរិកដូចការគិតពីមុននោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះមិនពាក់ព័ន្ធនឹងគុណភាពផលិតរបស់អាមេរិកនោះទេ។ ក្រុមហ៊ុន Honda បន្តជឿជាក់លើសហរដ្ឋអាមេរិកជាមួយនឹងការដំឡើង រថយន្ត Acura NSX ដែលនៅតែបន្តផលិតក្នុងរដ្ឋ Ohio។
គួររំលឹកឲ្យដឹងថា Type R ជំនាន់មុនត្រូវបានផលិតផ្តាច់មុខនៅរោងចក្ររបស់ក្រុមហ៊ុន Honda ក្នុងទីក្រុង Swindon ចក្រភពអង់គ្លេស។ ដោយសារតែ Brexit ក្រុមហ៊ុន Honda បានសម្រេចចិត្តបិទកន្លែងពិសេសនោះ ដែលនាំចូលម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រពីសហរដ្ឋអាមេរិក។ រោងចក្រ Swindon បានបិទកាលពីឆ្នាំមុន បន្ទាប់ពីដំណើរការអស់រយៈពេល ៣៦ ឆ្នាំ។ បន្ទាប់ពីការបិទ វាត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយថា ផលិតកម្ម Type R នឹងផ្លាស់ទីទៅសហរដ្ឋអាមេរិក។
យ៉ាងណាក៏ដោយ ហេតុផលដែលសហរដ្ឋអាមេរិកមិនត្រូវបានគេប្រគល់ភារកិច្ចនេះឲ្យ គឺសាមញ្ញណាស់ ព្រោះថារោងចក្រ Greensburg របស់ពួកគេគឺផ្តោតខ្លាំងនៅលើបរិមាណ ដែលមានន័យថា ពួកគេមិនមានកន្លែងសម្រាប់ផលិតផលពិសេសដូចជា Type R នោះទេ។
សូមបញ្ជាក់ដែរថា វានឹងក្លាយជាលើកដំបូងដែល Civic Type R ផលិតនៅប្រទេសជប៉ុន ត្រូវបាននាំចេញជាសាកល៕