Honda Civic Type R នឹងមានផលិតតែក្នុងប្រទេសជប៉ុនប៉ុណ្ណោះ

រថយន្ត Honda Civic Type R ស៊េរីថ្មី​នឹង​មានផលិត​តែ​ក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ហើយ​មិនមាន​នៅ​សហរដ្ឋអាមេរិក​ដូច​ការ​គិត​ពីមុន​នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះមិនពាក់ព័ន្ធនឹងគុណភាពផលិតរបស់អាមេរិកនោះទេ។ ក្រុមហ៊ុន Honda បន្តជឿជាក់លើសហរដ្ឋអាមេរិកជាមួយនឹងការដំឡើង រថយន្ត Acura NSX ដែលនៅតែបន្តផលិតក្នុងរដ្ឋ Ohio។

ពាណិជ្ជកម្ម

គួររំលឹកឲ្យដឹងថា Type R ជំនាន់មុនត្រូវបានផលិតផ្តាច់មុខនៅរោងចក្ររបស់ក្រុមហ៊ុន Honda ក្នុងទីក្រុង Swindon ចក្រភពអង់គ្លេស។ ដោយសារតែ Brexit ក្រុមហ៊ុន Honda បានសម្រេចចិត្តបិទកន្លែងពិសេសនោះ ដែលនាំចូលម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រពីសហរដ្ឋអាមេរិក។ រោងចក្រ Swindon បានបិទកាលពីឆ្នាំមុន បន្ទាប់ពីដំណើរការអស់រយៈពេល ៣៦ ឆ្នាំ។ បន្ទាប់ពីការបិទ វាត្រូវបានគេជឿជាក់យ៉ាងទូលំទូលាយថា ផលិតកម្ម Type R នឹងផ្លាស់ទីទៅសហរដ្ឋអាមេរិក។

យ៉ាងណាក៏ដោយ ហេតុផលដែលសហរដ្ឋអាមេរិកមិនត្រូវបានគេប្រគល់ភារកិច្ចនេះឲ្យ គឺសាមញ្ញណាស់ ព្រោះថារោងចក្រ Greensburg របស់ពួកគេគឺផ្តោតខ្លាំងនៅលើបរិមាណ ដែលមានន័យថា ពួកគេមិនមានកន្លែងសម្រាប់ផលិតផលពិសេសដូចជា Type R នោះទេ។

សូមបញ្ជាក់ដែរថា​ វា​នឹងក្លាយ​ជា​លើក​ដំបូង​ដែល Civic Type R ផលិត​នៅ​ប្រទេស​ជប៉ុន ​ត្រូវ​បាន​នាំ​ចេញ​ជា​សាកល​៕

Sponsored