បន្ទាប់ពីបានចេញជាផ្លូវការកាលពីពេលកន្លងទៅ នាពេលនេះរថយន្ត Honda Civic Type R សេរ៊ីឆ្នាំ២០២១ បានធ្វើការចេញលក់នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការក្នុងតម្លៃ ៨៣ ៣០០ដុល្លារ (1,177 Million Rupiah)។
សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុន Honda បានផ្តល់នូវជម្រើស ៣ពណ៌គឺ ក្រហម(Rallye Red), ពណ៌ស(Championship White) និងពណ៌ខៀវ(Blue Metallic)។
រថយន្ត Honda Civic Type R នេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៦សេះ និងកម្លាំងបង្វិល ៤០០ញ៉ូតុនម៉ែត្រ។ វាដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងជម្រើសបើកបរប្រព័ន្ធប៉ុង១។
វាបានបំពាក់ស្តង់ដាជាមួយប្រព័ន្ធសាកថ្មឥតខ្សែ, ប្រព័ន្ធវាស់សម្ពាធខ្យល់កង់, ថាសកង់ទំហំ ២០អ៊ីញ, កៅអីបែបស្ព័រ, អេក្រង់បង្ហាញទំហំ ៧អ៊ីញ, ម៉ាស៊ីត្រជាក់ ២តំបន់, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ, ស្រោមដៃចង្កូតប្រភេទ Alcantara ថ្មី និងចង្កឹះលេខបែបស្ព័រថ្មី៕