Honda Civic បានទទួលចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពី ANCAP

[បរទេស] រថយន្ត Honda Civic បានទទួលការវាយតម្លៃសុវត្ថិភាពពីអង្គភាពវាយតម្លៃ ANCAP ជាមួយការទទួលបាននូវចំណាត់ថ្នាកកម្រិតផ្កាយ៥។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Honda Civic បានទទួលពិន្ទុទៅលើការ​៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការការពារអ្នកដំណើរពេញវ័យ ៣៦,៥៩ ពិន្ទុ
  • ការពារអ្នកដំណើរវ័យក្មេង ១៨,៣២ ពិន្ទុ
  • បច្ចេកវិទ្យាជំនួយប្រព័ន្ធសុវត្ថិភាព ១៨,១៦ ពិន្ទុ
  • ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ១០,៣៩​ ពិន្ទុ

 

ចំពោះរថយន្ត Honda Civic ប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៧៨សេះ និងកម្លាំងរមួល ២៤០ញ៉ុតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំង ១៧,២ គីទ្បូម៉ែត្រក្នុង ១ លីត្រប៉ុណ្ណោះ ។

ជាមួយការទទួលបាននូវចំណាត់ថ្នាក់នេះ រថយន្ត Honda Civic បានបំពាក់ប្រព័ន្ធសុវត្ថិភាព Honda Sensing រួមមាន៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលឧបសគ្គ ឬមានអ្នកថ្មើរជើងឆ្លងកាត់ និងចាប់ហ្វាំ្រងអូតូ, ប្រព័ន្ធកំណត់ល្បឿពេលបើកបរ និងបន្ថយល្បឿដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តពីមុខ, ប្រព័ន្ធជំនួយការបើកបរអោយនៅគន្លងផ្លូវ, ប្រព័ន្ធកាត់បន្ថយការចេញដំណើរតាមដងផ្លូវជាមួយនឹងការព្រមានអំពីការចាកចេញរបស់គន្លងផ្លូវ និងប្រព័ន្ធភ្លើងហ្វា-កូដ បិទបើកអូតូជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម