Honda Click 160 ត្រៀមបង្ហាញខ្លួនក្នុងប្រទេសថៃខែក្រោយនេះ!

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការប្រកាសថា​ Click 160 ស៊េរីឆ្នាំ ២០២២ នឹងត្រៀមបង្ហាញខ្លួនក្នុងប្រទេសថៃក្នុងខែមីនាខាងមុខឆាប់ៗនេះ។

ចំពោះការឌីហ្សាញនៃម៉ូតូ Honda Click 160 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងបានបំពាក់មកជាមួយនឹងគ្រោងឆ្អឹង eSAF, ចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD, រន្ធសាកប្រភេទ USB និង Smart key, កន្លែងផ្ទុកអីវ៉ាន់ក្រោមកៅអីទំហំ ១៨ លីត្រអាចផ្ទុកមួកសុវត្ថិភាព និងរបស់របរផ្សេងៗទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Honda Click 160  បានប្រើប្រាស់ម៉ាស៊ីន eSP + ចំណុះ ១៥៧ សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១៥,៣ សេះ និងកម្លាំងរមួល ១៣,៨ ញ៉ូតុនម៉ែត្រ ដោយការបើកបរចម្ងាយ១០០គ.ម ស៊ីសាំងប្រហែល ២,១លីត្រ។

បន្ថែមពីនេះម៉ាស៊ីនរបស់ម៉ូតូ Honda Click ស្រដៀងទៅនឹង PCX ដោយវាបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS នៅខាងក្រោយផងដែរ។

យ៉ាងណាមិញចំពោះម៉ូតូ Honda Click 160 ស៊េរីឆ្នាំ២០២២ ត្រូវបានដាក់លក់ជាមួយជម្រើស ២ម៉ូឌែលគឺ CBS មានតម្លៃចាប់ពី ១ ៨០០ដុល្លារ និង ABS មានតម្លៃចាប់ពី ២ ០០០ដុល្លារ សម្រាប់ទីផ្សារនៅក្នងប្រទេសឥណ្ឌូនេស៊ី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម