Hyundai បញ្ចេញរូបភាពនៃរចនាប័ទ្មនៃការឌីស្សាញថ្មីរថយន្ត Palisade ស៊េរីឆ្នាំ២០២៣

[ការត្រៀមបង្ហាញខ្លួន] ក្រុមហ៊ុន Hyundai កំពុងធ្វើការបង្ហាញចេញនូវរថយន្ត Palisade ស៊េរីឆ្នាំ២០២៣ ថ្មីរបស់ខ្លួន ជាមួយរូបភាព Teaser មួយចំនួន ជាមួយការបង្ហាញពីរចនាប័ទ្មនៃការឌីស្សាញថ្មីនៃរថយន្ត មុនពេលការបង្ហាញខ្លួនជាផ្លូវរការនៅឯពិព័រណ៍រថយន្តអន្តរជាតិញូវយ៉កនៅសប្តាហ៍ក្រោយ ដែលត្រូវនឹងថ្ងៃទី ១៣ វេលាម៉ោង ៨:៤៥នាទីយប់(នៅកម្ពុជា)មកដល់។

នៅក្នុងរូបភាព Teaser នេះ យើងអាចមើលឃើញប៉ាណាខាងមុខថ្មី ដែលមានរាងជ្រុងធំៗជាងម៉ូដែលបច្ចុប្បន្ន ហើយថែមទាំងមានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសនៃ “parametric shield elements” ដែលត្រូវបានកំណត់ដោយអត្តសញ្ញាណនៃការរចនារបស់ Tucson និង Santa Cruz។ បន្ថែមពីនេះ រូបភាពនេះផងដែរ យើងក៏ឃើញមានការឌីស្សាញថ្មីទៅលើចង្កៀង LED បែបបញ្ឈរថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ម៉ូឌែលឆ្នាំ២០២២

ចំណែកផ្នែកខាងក្រោយនៃរថយន្ត Hyundai ពុំទាន់បានធ្វើការបញ្ចេញនោះឡើយ ប៉ុន្តែគេស្មានដឹងថា វានឹងទទួលបាននូវការកែប្រែថ្មីដូចគ្នានឹងផ្នែកខាងមុខ បន្ទាប់ពីប្រទះឃើញការធ្វើតេស្តកន្លងមក ដោយមានការរអភិវឌ្ឍន៍យកតាមនៃត្រកូលរថយន្តរបស់ខ្លួន។

សម្រាប់ម៉ាស៊ីននៃរថយន្ត គេពុំរំពឹងនោះឡើយថារថយន្តនេះ ធ្វើការផ្លាស់ប្តូរការប្រើប្រាស់នូវម៉ាស៊ីន ៣,៨លីត្រ V6 ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គរបស់វាផងដែរ។ ចំពោះតម្លៃគេអាចរំពឹងថា ម៉ូឌែលឆ្នាំ២០២៣ នឹងមានតម្លៃចាប់ពី ៣៤ ៣៣៥ដុល្លារឡើងទៅ។

គួររំលឹកផងដែរថារថយន្ត Palisade បានធ្វើការចេញលក់នៅលើទីផ្សារតាំងពីឆ្នាំ ២០១៨ ហើយនេះគឺជាឆ្នាំមួយនៃការទទួលបានការអភិវឌ្ឍន៍ថ្មី ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម