Honda CR-V ជំនាន់ថ្មី បន្ថែមម៉ូដែល Sport-L ប្រើម៉ាស៊ីន Hybrid តម្លៃជិត ៤ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានបន្ថែមម៉ូដែលថ្មីរបស់ CR-V គឺ Honda CR-V Sport-L ដែលស្ថិតនៅចន្លោះ​ម៉ូដែល EX-L និង Sport Touring ប្រើប្រាស់ម៉ាស៊ីនកូនកាត់ Hybrid ជាមួយតម្លៃលក់ចាប់ពី ​៣៧ ៦៤៥ ដុល្លារ នៅទីផ្សារអាមេរិកខាងជើង ។

សម្រាប់ម៉ូដែល Honda CR-V Sport-L មានព័ត៌មានលំអិតជាច្រើនដែលអាចសម្គាល់បាន ដូចជាបន្ថែមការតុបតែងផ្នែកខាងក្រៅពណ៌ខ្មៅរលោង ថាសកង់ស្ព័រតុបតែងពណ៌ខ្មៅទំហំ ១៨ អ៉ីញ និងបំពង់ស៊ីមាំងរចនារាងជាជ្រុងជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ ម៉ូដែលថ្មីនេះត្រូវបានបំពាក់ដោយអេក្រង់កម្សាន្តកណ្តាលទំហំ ៩ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto កន្លែងសាកថ្មឥតខ្សែ និងឧបករណ៍បំពងសំឡេង ៨ ចំនុច ខណះឧបករណ៍ផ្សេងទៀតនៅលើ CR-V Sport-L គឺមិនមានអ្វីខុសគ្នាពីម៉ូដែលផ្សេងទេ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Honda CR-V Sport L ប្រើប្រាស់ម៉ាស៊ីនដូចគ្នាទៅនឹងម៉ូដែល Sport និង Sport Touring ពោលគឺម៉ាស៊ីន Hybrid ចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ២០៤ សេស និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ។ បន្ថែមពីលើម៉ាស៊ីនកូនកាត់ ក៏មានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ  turbocharged ដែលមានកម្លាំង ១៩០ សេស និងកម្លាំងរមួល ២៤២ ញ៉ូតុនម៉ែត្រផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម