[បរទេស] រថយន្ត Honda CR-V ស៊េរីថ្មីចុងក្រោយប្រភេទកូនកាត់ hybrid ក្លាយជារថយន្តលក់ដាច់ជាងគេក្នុងរថយន្តប្រភេទ hybrid នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយការលក់បានចំនួន ១៩៧ ៣១៧ គ្រឿងតាមពីក្រោយដោយរថយន្ត Honda Accord hybrid ដែលលក់បានចំនួន ៩៦ ៣២៣ គ្រឿងនៅក្នុងឆ្នាំ ២០២៣ ។
ជាមួយការលក់នេះ ធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក ទទួលបានជោគជ័យមួយ ដែលបានលក់រថយន្តសរុបចំនួន ១,៣លានគ្រឿង រួមទាំងរថយន្តម៉ាក Acura និងបានកើនឡើង ៣៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២ ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរបស់របស់ប្រទេសជប៉ុននេះ ក៏បានដាក់គោលដៅលក់នៅក្នុងឆ្នាំ ២០២៤ ឲ្យបានចំនួន ១,៣ លានគ្រឿងសម្រាប់ម៉ាក Honda និងសម្រាប់ម៉ាក Acura ឲ្យបានចំនួន ១៥០ ០០០ គ្រឿងជាការកើនឡើង ១០% និង ១៥% បើធៀបនឹងឆ្នាំ ២០២៣ ៕