[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Honda CR-V ស៊េរីឆ្នាំ ២០២៣ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំអាស៊ាន ASEAN NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។
សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Honda CR-V ស៊េរីថ្មីចុងក្រោយបានទទួលបានចំណាត់ថ្នាក់សុវត្ថិភាពលំដាប់ផ្កាយ ៥ ជាមួយនឹងពិន្ទុសរុប ៨៧,១៦ លើ ១០០ ពិន្ទុ ជាមួយនឹងពិន្ទុក្នុងផ្នែកនីមួយៗនៃ ៤ ក្នុងចំណោម ១២០ ក្នុងនោះរួមមាន៖
- ការពារអ្នកដំណើរពេញវ័យចំនួន ៣១,៤៥/៣២ ពិន្ទុះ
- ការការពារអ្នកដំណើរវ័យក្មេង ៤៥,៨១/៥១ ពិន្ទុះ
- មុខងារជំនួយការបើកបរ និងសុវត្ថិភាព ១៩,៥០/២១ ពិន្ទុះ
- ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៩,០៥/១៦ ពិន្ទុះ
គួរបញ្ជាក់ផងដែរថា Honda CR-V ស៊េរីថ្មីបានបង្ហាញខ្លួននៅអាស៊ីអាគ្នេយ៍ជាលើកដំបូងនៅក្នុងប្រទេសថៃក្នុងខែមីនា ឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ៤១ ៦១២ ដុល្លារ ដល់ ៥០ ៧០៣ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ ៕