[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda ប្រចាំនៅប្រទេសថៃ គ្រោងនឹងធ្វើការប្រកាសដាក់បង្ហាញរថយន្ត Honda CR-V ជំនាន់ចុងក្រោយ ក្នុងកម្មវិធី Bangkok Motor Show 2023 ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២២ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៣។
Honda CR-V ស៊េរីថ្មីត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក ដែលមានម៉ាស៊ីន ២ ជម្រើសរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៤៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT
- ម៉ាស៊ីនកូនកាត់ Hybrid ដែលដំណើរការជាមួយម៉ាស៊ីនសាំងចណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT។
ខណៈពេលដែលឧបករណ៍ស្តង់ដារផ្សេងទៀតរួមមាន ចង្កៀងមុខ-ក្រោយប្រើប្រាស់ប្រភេទ ថាសកង់ស្ព័រទំហំ ១៨ ដល់ ១៩ អ៊ីញ កុងទ័របង្ហាញព័ត៌មានអំពីការបើកបរទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ដល់ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto រន្ធដោត USB-A / USB-C កម្លាំង ១៥ វ៉ាត់ និងឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ១២ ចំនុច ។ បន្ថែមពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing system ផងដែរ ។