Honda Fit ឆ្នាំ២០២០ ទើបចេញលក់ថ្មី តម្លៃតែ ១,៧ម៉ឺនដុល្លារ

Honda បានចេញលក់រថយន្តខ្នាតតូចម៉ូដែល Fit ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Honda Fit ឆ្នាំ២០២០ ចែកចេញជា ៤ម៉ូដែល គឺ Fit LX មានតម្លៃចាប់ពី ១៧ ១២០ដុល្លារ, Fit EX មានតម្លៃចាប់ពី ១៩ ៩០០ដុល្លារ, Fit Sport មានតម្លៃចាប់ពី ១៨ ៥៣០ដុល្លារ និង Fit EX-L មានតម្លៃចាប់ពី ២១ ៥៥០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Fit ថ្មីបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន រួមទាំង កាមេរ៉ាមើលក្រោយ, ចង្កៀងអូតូ LED, Bluetooth, កុងទ័រឌីជីថល Multi-function Center Console, អេក្រង់បង្ហាញព័ត៌មានទំហំ ៧អ៊ីង, មុខងារ Apple CarPlay និង Android Auto ជាដើម។

ក្រៅពីនោះ វាក៏បំពាក់បច្ចេកវិទ្យាជំនួយការបើកបរ Honda’s Sensing មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា Collision Mitigation Braking System with Forward Collision Warning and pedestrian detection, Adaptive Cruise Control, Lane Keeping Assist System និង Road Departure Mitigation with Lane Departure Warning។

រថយន្ត Honda Fit បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Naturally Aspirated i-VTEC ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣០សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៦លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម