Honda Fit រូបរាងថ្មីចេញលក់នៅជប៉ុន តម្លៃប្រហែល ១៤ ០០០ ដុល្លារ

ជប៉ុន​គឺ​ជា​ទីផ្សារ​ដំបូង​ក្នុង​ពិភពលោក​ដែល​​អាច​ទិញ​រថយន្ត​ Honda Fit ជំនាន់​ថ្មី​ ជិះ​មុន​គេ។ រថយន្ត​ Honda Fit ជំនាន់​ទី​បួន​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ដោយ​មាន​ចែក​ចេញ​ជា​ ៥ កម្រិត​ និង​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន​ពីរ។

រថយន្ត​ប្រភេទ​នីមួយ​អាច​ប្រើ​ប្រាស់​ម៉ាស៊ីន ១,៣ លីត្រ ៤ ស៊ីឡាំង ឬ​ប្រភេទ Hybrid ដែល​មាន​ជម្រើស​បើកបរ​វិល​កង់​ពីរ​ផង​ដែរ។ ប្រភេទ​ទាប​ជាង​គេ​អាច​បង្កើត​កម្លាំង​បាន ៩៨ សេះ ដែល​​ជិះ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ប្រមាណ ៤,៩ លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក​ប្រភេទ Hybrid វិញ អាច​បង្កើត​កម្លាំង​បាន​ ១០៧ សេះ ស្មើ​នឹង ៨០ គីឡូវ៉ាត់​ ដែល​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ត្រឹម ៣,៥ លីត្រ​ប៉ុណ្ណោះ។

តម្លៃ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​គឺ​មាន​ចាប់​ពី​​ប្រមាណ ១៤ ១៨០ ដុល្លារ ​សម្រាប់​ប្រភេទ​សាំង​ធម្មតា​ ចំណែក​ប្រភេទ Hybrid វិញ​គឺ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៨ ១៨៥ ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម