
[បរទេស] ក្រុមហ៊ុន Honda បានដាក់បង្ហាញរថយន្ដ Honda HR-V ស៊េរីឆ្នាំ២០២៦ ជារថយន្តប្រភេទ Crossover ដែលពេញនិយមបំផុតនៅអាមេរិកក្នុងចំណោមអ្នកទិញជាយុវវ័យជំនាន់ Gen Z។
Honda HR-V ស៊េរីឆ្នាំ២០២៦ រចនាជាមួយជម្រើល៣ម៉ូឌែលជាមួយជម្រើសតម្លៃផ្សេងគ្នានៅទីផ្សារបរទេស៖
- ម៉ូឌែល LX ដាក់លក់ក្នុងតម្លៃ ២៦ ២០០ដុល្លារ
- ម៉ូឌែល Sport ដាក់លក់ក្នុងតម្លៃ ២៨ ០០០ដុល្លារ
- ម៉ូឌែល EX-L ដាក់លក់ក្នុងតម្លៃ ៣០ ០៥០ដុល្លារ
រថយន្ដ Honda HR-V ដំណើរដោយម៉ាសុីនចំណុះ ២.០ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១៥៨សេះ កម្លាំងរមួល ១៨៧ញ៉ូតុនម៉ែត្រ ផ្គូផ្គងជាមួយប្រអប់លេខអូតូ CVT រថយន្ដនេះមានទាំងជម្រើសប្រើប្រាស់ទាំងបុង១និងបុង២។ រថយន្ដ HR-V ស៊េរីចុងក្រោយទទួលបានការអាប់ដេត ផ្នែកខាងក្នុង ដោយបំពាក់ជាមួយអេក្រង់កម្សាន្ដធំជាងម៉ូឌែលចាស់។
រថយន្ដបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ៩អុីញ ភ្ជាប់មកជាមុខងារ Apple CarPlay, Android Auto និងកន្លែងសាកថ្មឥតប្រើខ្សែ។ ចំពោះឧបករណ៍សម្លេងម៉ូឌែល LX បំពាក់មកជាមួយ Speaker ចំនូួន៤គ្រាប់ ហើយម៉ូឌែល Sport បំពាក់មកជាមួយ Speaker ចំនូួន៦គ្រាប់ និងម៉ូឌែល បំពាក់មកជាមួយ Speaker ចំនូួន៨គ្រាប់។
Honda HR-V បំពាក់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរ Honda Sensing ដែលរួមមាន៖ ប្រព័ន្ធកំណត់ល្បឿនតាមរថយន្ដបើកខាងមុខ, ប្រព័ន្ធជំនួយក្នុងពេលកកស្ទះចរាចរណ៍, ប្រព័ន្ធចាប់ស្លាកសញា្ញចរាចរណ៍, ប្រព័ន្ធតម្លើង ទម្លាក់ភ្លើងហ្វារដោយស្វ័យប្រវត្ដិ, ប្រព័ន្ធព្រមានការបុកទង្គិចពីមុខ, ប្រព័ន្ធព្រមានការចេញពីគន្លងផ្លូវ និងប្រព័ន្ធចាប់ហ្វ្រាំងកាត់បន្ថយការបុកទង្គិច៕