Honda HR-V ឆ្នាំ២០២២ តម្លៃចាប់ពី ២,៧ម៉ឺនដុល្លារ ជិះ១០០គ.ម ស៊ីសាំង៤លីត្រ

ក្រុមហ៊ុន Honda បានប្រកាសចេញនូវតម្លៃ និងជម្រើសម៉ាស៊ីននៃរថយន្ត HR-V ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

រថយន្ត Honda HR-V ឆ្នាំ២០២២ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី នឹងមានតែ ២ជម្រើសប៉ុណ្ណោះ គឺ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • HR-V Vi X: បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១១៩សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៥,៨លីត្រ/១០០គីឡូម៉ែត្រ។

ចំពោះម៉ូដែលនេះមានមុខងារជាច្រើន រួមទាំង Forward Collision Warning, Collision Mitigation Braking System, Lane Keep Assist System, Lane Departure Warning, Road Departure Mitigation System, Adaptive Cruise Control with Low-Speed Follow, High Beam Support System, Traffic Sign Recognition, Agile Handling Assist System, Hill Descent Control, Walk-away locking, អេក្រង់កម្សាន្ត ៩អ៊ីញ, យ៉ាន់កង់ ១៩អ៊ីញ និងកញ្ចក់ខ្មៅ។

វាមានតម្លៃចាប់ពី ២៧ ៥២០ដុល្លារ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

  • HR-V e-HEV L: ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១២៩សេះ និងកម្លាំងរមួល ២៥៣ញ៉ូតុនម៉ែត្រ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៤,៣លីត្រ/១០០គីឡូម៉ែត្រ។

ចំពោះម៉ូដែលនេះមានបន្ថែមមុខងារមួយចំនួន ដូចជា Blind Spot Information System, Rear Cross Traffic Alert, Intelligent speed assist, ឃ្លុបក្រោយអូតូ, កញ្ចក់មើលក្រោយស្រទុំអូតូ, ផ្លិតទឹកអូតូ, LED active cornering lights, កម្តៅកៅអីមុខ, ដៃចង្កូតស្រោបស្បែក,

វាមានតម្លៃចាប់ពី ៣៣ ៧៥០ដុល្លារ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។

សូមបញ្ជាក់ថា រថយន្ត Honda HR-V ឆ្នាំ២០២២ មានផ្តល់ជម្រើស ៥ ពណ៌ គឺ Platinum White, Premium Opal, Crystal Black, Meteroid Grey និង Premium Crystal Red៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម