Honda HR-V ស៊េរីឆ្នាំ ២០២៥ ប្រើ Hybrid កែមុខមាត់ថ្មី នឹងអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពបន្ថែម

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda HR-V ស៊េរីឆ្នាំ ២០២៥ ប្រភេទ e:HEV ទទួលបានការកែមុខមាត់ថ្មី នៅទីផ្សារចក្រភពអង់គ្លេស គ្រោងនឹងចេញលក់នៅចុងខែកញ្ញា ឆ្នាំ ២០២៤ ។

Honda HR-V ថ្មីនេះ ទទួលបានប៉ាណាមុខឌីស្សាញឡើងវិញ កាងខាងមុខមានការកែប្រែការទទួលទានទាប រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ដែលបានធ្វើឲ្យប្រសើរឡើងជាងមុនផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ។ លើសពីនេះ ក៏ទទួលបានអាប់ដេតទៅលើប្រព័ន្ធសុវត្ថិភាពទៀតផង។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ ដំណើរការដោយប្រព័ន្ធ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ១២៩ សេះ ប្រភេទបើកបរប៉ុង ១ ប្រអប់លេខអូតូ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម