Honda HR-V ២០២៣ ថ្មី បាន​ឈាន​ដល់​ការ​កុម្ម៉ង់​ទុក​មុន​ជាង ៦ ០០០ គ្រឿង ក្នុង​រយៈពេល​តែ​ ១ខែ​ប៉ុណ្ណោះ

[ទីផ្សាបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda HR-V ស៊េរី​ឆ្នាំ ២០២៣ថ្មី​ ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ដើម​ខែ​មិថុនា ឆ្នាំ ២០២២ ដោយ​ក្រុមហ៊ុន Honda របស់​សហរដ្ឋ​អាមេរិក​ទើប​បាន​ប្រកាស​ថា រថយន្ត Crossover បាន​ឈាន​ដល់​ការ​កុម្ម៉ង់​ទុក​មុន​ជាង ៦ ០០០ គ្រឿង ក្នុង​រយៈពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ ។

សម្រាប់ Honda HR-V ដែល​លក់​នៅ​សហរដ្ឋ​អាមេរិក បានសង្កត់ធ្ងន់ទៅលើភាពរឹងមាំជាងមុន និងភ្ជាប់មកជាមួយការរចនាដែលខុសប្លែកពី HR-V របស់ជប៉ុន និងថៃ រួមជាមួយនឹងទំហំតួខ្លួនធំជាងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុង Honda HR-V របស់អាមេរិចត្រូវបានរចនាឡើងខុសពីជប៉ុន និងថៃផងដែរ ដោយ​មានការ​កែលម្អ​ផ្នែក​ផ្សេងៗ​ឲ្យ​មាន​​គុណភាព​កាន់​តែ​ប្រសើរ ដោយបានបំពាក់ដោយកុងទ័រព័ត៌មានប្រភេទ LCD ទំហំ ៧ អ៊ីញ ដែលអាចបង្ហាញពីប្រតិបត្តិការនៃប្រព័ន្ធ Honda Sensing ខណៈពេលដែលអេក្រង់កំសាន្តទំហំ ៧ អ៊ីញ ក៏ត្រូវបានបំពាក់ជាមួយផងដែរ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Honda HR-V ស៊េរីថ្មីនៅអាមេរិកមានម៉ាស៊ីនសាំងចំណុះ​ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៥៨​សេះ កម្លាំងរមួល ១៨៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT និងប៉ុង២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម