Honda Jazz ថ្មី ជិះ១០០គ.ម៉ ស៊ីសាំង ៤លីត្រ ឥឡូវនេះកាន់តែសុវត្ថិភាព

Honda Jazz ឬលើទីផ្សារមួយចំនួនហៅថា Honda Fit នឹងក្លាយជារថយន្តដំបូងបង្អស់របស់ Honda នៅអឺរ៉ុប ដែលបំពាក់ពោងការពារសុវត្ថិភាព នៅចំផ្នែកខាងមុខ-កណ្តាល មកស្តង់ដារ។

ពោងសុវត្ថិភាពផ្នែកខាងមុខ-កណ្តាលនេះ អាចការពារទាំងអ្នកបើកបរ និងអ្នកដំណើរនៅខាងមុខ ពោលគឺអាចការពាររបួសក្បាលរហូតដល់ទៅ ៨៥% សម្រាប់អ្នកដំណើរដែលអង្គុយក្បែរ និង ៩៨% ឯណោះសម្រាប់អ្នកដំណើរអង្គុយឆ្ងាយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីនោះ Honda Jazz ក៏បំពាក់ប្រព័ន្ធសុវត្ថិភាព Honda Sensing Suite មកស្តង់ដារផងដែរ ដោយក្នុងនោះរួមមានមុខងារដូចជា Collision Mitigating Braking, Adaptive Cruise Control, Lane Keep Assist, Traffic Sign Recognition និង Auto High Beam ជាដើម។

រថយន្តខ្នាតតូចនេះបំពាក់ម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០៧សេះ សម្រាប់ទីផ្សារអឺរ៉ុប។ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,៥លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម